សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា

សមាគម (CJDS) បង្កើតឡើងក្នុងគោលបំណងធំៗ
ចំនួន២ និងវត្ថុបំណងចំនួន ៣

ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ក្រោម សេចក្តីប្រកាសលេខ ២៧៣ ពម.ប្រក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដោយមានលោកបណ្ឌិត ហោ គន្ធា ជាប្រធានសមាគម ៕ ឈ្មោះជាខេម ភាសា សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងភាសាអង់គ្លេស Cambodia Journalist Development Skill Association (CJDS)។

១. គោលបំណងធំៗចំនួន២៖

- ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យសារព័ត៌មាន គឺដើម្បីបណ្តុះផ្នត់គំនិត ក្រមសីល ធម៌ ជំនាញវិជ្ជាជីវៈ ជូនអ្នកសារព័ត៌មានជាទិសដៅ និងមន្ត្រីរាជការ ឬនិស្សិត ដែលមានបំណង ចាប់យកអាជីពលើវិស័យសារព័ត៌មាន។ ជាងនេះទៅទៀត ការបណ្តុះបណ្ដាលគឺបានដើរតួយ៉ាង សំខាន់ ក្នុងការបង្កើតធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងរូបភាពការ ផ្សព្វផ្សាយនូវព័ត៌មានពិត និងស្នាដៃនានាដែល ប្រមុខរាជរដ្ឋាភិបាលបានកសាងជាសម្មិទ្ធផល។

- កិច្ចការមនុស្សធម៌

កិច្ចការមនុស្សធម៌ គឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការយកចិត្តទុកចំពោះ ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជាពិសេស ចំពោះអ្នកសារព័ត៌មាន ក្នុងរូបភាពកៀគរសម្បុរសជនដើម្បីស្វែងរកមូលនិធិ ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ឬ អ្នកសារព័ត៌មាន ដែលមានជីវភាពខ្វះខាតជួបវិបត្តិ ឬ បញ្ហាផ្សេងៗ។

២. វត្ថុបំណងចំនួន​៣៖

- ចូលរួមរាល់កម្មភាពរបស់រាជរដ្ឋាភិបាល

ចូលរួមរាល់កម្មភាពរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍគ្រប់វិស័យ តួយ៉ាងដូចជាវិស័យបរិស្ថាន ជាមុខងារសំខាន់សម្រាប់មនុស្សជាតិ និងជាសកល។

- ចូលរួមធ្វើសេចក្ដីថ្លែងការណ៍ព័ត៌មាន

ចូលរួមធ្វើសេចក្ដីថ្លែងការណ៍ព័ត៌មាន ប្រឆាំងនូវព័ត៌មានក្លែងក្លាយ ការលាបពណ៍ ការបង្កាច់ បង្អួច រាជរដ្ឋាភិបាល ព្រមទាំងចូលរួមគាំទ្រគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល។

- ការពារ និងចូលរួមដោះស្រាយនូវបញ្ហាប្រឈម

ការពារ និងចូលរួមដោះស្រាយនូវបញ្ហាប្រឈម របស់អ្នកសារព័ត៌មាន តាមរយៈផ្លូវច្បាប់ ការ សម្របសម្រួល ការអប់រំ ប្រឹក្សាយោបល់ និងការការពារនូវសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា

សមាគម (CJDS) ដើរតួជាអ្នករៀបចំកម្មវិធីប្រកួតប្រជែងដណ្ដើមពានរង្វាន់ ការវាយតំលៃលើ អ្នកសារព័ត៌មានទូទៅ

ដៃគូសហការ