សកម្មភាពវគ្គបណ្តុះបណ្តាល និងសកម្មភាពចុះកម្មសិក្សា

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានភាសាអង់គ្លេស Cambodia Journalist Development Skill Association (CJDS)

សកម្មភាពវគ្គបណ្តុះបណ្តាល ខែមីនា ឆ្នាំ២០២២

ក្នុងឆ្នាំ២០២២ កន្លងមក សមាគមបានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលលើកទី១ នៅខែមីនា ឆ្នាំ២០២២ ក្នុងអាគារសន្និបាតផ្សារខេស៊ី ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមប្រធានបទ “ សេចក្តីរាយការណ៍ព័ត៌មាន និងក្រមសីលធម៌ វិជ្ជាជីវៈសារ ព័ត៌មាន” ដែលមានសិក្ខាកាមចូលរួម ២៨៧នាក់ ក្នុងនោះសិក្ខាកាមជា អ្នកសារព័ត៌មាន និស្សិត និងមន្ត្រីរាជការផងដែរ ព្រមទាំងមានការចូលរួមជាអធិបតីបិទវគ្គបណ្តុះបណ្តាលដោយ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយក នៃនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ ក្រសួងព័ត៌មាន។ក្រោយពីបញ្ចប់វគ្គសិក្សាចំនួន ៣ ថ្ងៃ សមាគមបានដឹកនាំសិក្ខាកាម ៣០ នាក់ ជាចាងហ្វាង ការផ្សាយចុះធ្វើកម្មសិក្សារយៈពេល ១៥ ថ្ងៃ នៅតាមបណ្តាលខេត្តជុំវិញបឹងទន្លេសាប ក្រោម ប្រធានបទ “ព័ត៌មានពិតជុំវិញបឹងទន្លេសាប”

ពិធីប្រគល់ពានរង្វាន់

ពិធីប្រគល់ពានរង្វាន់អ្នកសារព័ត៌មាន ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ខៀវ កញារីទ្ធ អតីតរដ្ឋមន្ដ្រី ក្រសួងព័ត៌មាន

សកម្មភាពវគ្គបណ្តុះបណ្តាល ខែមីនា ឆ្នាំ២០២៣

វគ្គបណ្តុះបណ្តាលលើកទី២ នៅខែមីនា ឆ្នាំ២០២៣ រៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជារាជធានី ភ្នំពេញ ក្រោមប្រធានបទ “ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់” ដែលមានសិក្ខាកាមចូលរួម ៥៦៧នាក់ មានការចូលរួមជាអធិបតីបិទវគ្គបណ្តុះបណ្តាលដោយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន។

ដៃគូសហការ